New book for 2013

???????????????????????????????

            ទ្វីបអឺរ៉ុបជាទ្វីបមួយផង និង មិនមែនជាទ្វីបមួយផង។ តាម​និយមន័យនៃទ្វីប របស់សៀវភៅសិក្សា៖ ទ្វីប គឺជាផ្នែកមួយដ៏ធំរបស់ដីនៅ​លើផែនដី។ តាមការពិត អឺរ៉ុបដែល​មើលទៅដូចជាផ្នែកលាតសន្ធឹងទៅ​ខាងលិចនៃផ្ទាំងដីអាស៊ី​ដ៏ធំមហិមា គឺជាឧបទ្វីបមួយដែលលាតសន្ធឹង​ទៅខាងលិច ចេញពីអង្គសំខាន់នៃអឺរ៉ាស៊ី (Eurasia) តែប៉ុណ្ណោះ។ ដូច្នេះ អឺរ៉ុបមិនមែនជាទ្វីបមួយទេ។ ប៉ុន្តែ ដោយហេតុតែសារៈសំខាន់ ដ៏ធំធេង​របស់អឺរ៉ុបចំពោះប្រវត្តិសាស្រ្តពិភពលោក អឺរ៉ុបក៏ត្រូវបានចាត់ទុកថាជា​ទ្វីបដោយឡែកមួយ តាំងពី​យូរយារណាស់មកហើយ។

            ទ្វីបអឺរ៉ុបមានក្រឡាផ្ទៃប្រមាណ ១០ ៨៧៨ ០០០ គ.ម ដោយគិត​រួមទាំងកោះ ទាំងឡាយដែលនៅក្បែរដីទ្វីប និង ផ្នែកអឺរ៉ុបរបស់រុស្ស៊ីផង។ បច្ចុប្បន្ននេះ នៅក្នុង ទ្វីបអឺរ៉ុប មានប្រទេសចំនួន៤៥។ ប្រសិនបើយើង​ប្រៀបធៀបក្រឡា​ផ្ទៃនឹងចំនួនប្រទេស យើងឃើញថា ផ្ទៃដីទ្វីបហាក់ដូចជា​តូចចង្អៀតណាស់។

            នៅឆ្នាំ១៩៥៧ ប្រទេសចំនួនប្រាំមួយបានបង្កើត សហគមន៍​សេដ្ឋកិច្ចអឺរ៉ុប (the European Economic Community, EEC) (ឬផ្សាររួម) ដែលជាអ្នកនាំមុខនៃ សហភាពអឺរ៉ុប (the European Union, EU) បច្ចុប្បន្ននេះ។ តាំងពីឆ្នាំ២០០៧ មក សហភាពអឺរ៉ុបមានសមាជិកចំនួន ២៧ប្រទេស។

លោកអ្នកអានអាចស្គាល់ទ្វីបដែលស្ថិតនៅជិតខាងទ្វីប​របស់យើង នេះមួយកម្រិត ថែមទៀត តាមរយៈអំណានសៀវភៅនេះ។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: