ជីវិតឥតន័យ

អ្នកនិពន្ធ លោក សុទ្ធ ប៉ូលីន

[…] “ហា!ហា! អ្នកមានលុយប្រាក់ម៉ឺនក្នុងហោប៉ៅ ក៏មិនអាចទិញកន្លែងអង្គុយ ឱ្យស្រួលជាងអញដែរ។ “អញដូចជាឆ្ងល់ណាស់! តើអ្នកមាននិងអ្នកក្រ វាខុសគ្នាត្រង់ ណា? គេមានប្រាក់មួយម៉ឺនមកមើលកុន…គេអង្គុយនៅកន្លែងនេះ ចុះអញមានតែ ហាសិបរៀល ម្ដេចក៏អង្គុយនៅកន្លែងហ្នឹងបានដែរ?… អ្នកមាននិងអ្នកក្រ គឺដូចតែគ្នា។”

“មិនបាច់គិតអ្វីច្រើនទេ យើងគ្រាន់តែក្រឡេកមើលទៅអ្នកម្ចាស់ហាងលក់មាសពេជ្រ នៅគ្រប់ផ្សារក៏អាចដឹងស្រេចទៅហើយថា អ្នកមានពុំប្រសើរជាងអ្នកក្រត្រង់កន្លែងណា សោះ…។ ហា! ហា! កាលពីថ្ងៃមុន អញបានចូលទៅកន្លែងហាងមួយនោះនៅផ្សារថ្មី… មានតាំងសុទ្ធតែគ្រឿងមាសពេជ្រភ្លឹផ្លេក មានគ្រឿងអលង្ការគ្រប់ប្រភេទ។ អញបាន​សរសើរជញ្ជក់មាត់ថា យ៉ាហ៊ី! ហាងនេះអស្ចារ្យមែន ប៉ុន្តែអញក្រឡេកទៅម្ចាស់ហាង អញខំសំឡឹងសឹងតែជ្រុះគ្រាប់ភ្នែកហើយ ក៏នៅតែមិនឃើញថា អ្នកម្ចាស់ហាងនោះជា អ្នកមានសោះ។ អញឃើញមានតែភ្នែកពីរ មានច្រមុះមួយហើយមានរន្ធច្រមុះពីរដូចរូប អញដែរ។ ចំណែកក្បាលគាត់វិញ ទំពែកមានសក់រ៉ុយៗ។ អញខំទន្ទេញថាគាត់ហ្នឹងជា អ្នកមាន! គាត់ហ្នឹងជាអ្នកមាន! បុន្ដែបេះដូងអញពុំជឿថា គាត់ហ្នឹងជាអ្នកមានសោះ… អញខំសំឡឹងទាល់តែផ្ដាសាយស្រាប់តែឃើញគាត់ហ្នឹងជាអ្នកក្រជាងអញទៅទៀត!!! ពីព្រោះអ្វី? ព្រោះគាត់មានសក់រ៉ុយៗ ចំណែកអញវិញ អញមានសក់ក្បាលពេញខ្មៅ ស្រិល ហា! ហា! ហា!”

[…] “…ដូចកាលពីព្រឹកមិញ អញក្រងើបពីដេកពេក ពួកប្អូនៗអញស៊ីប្រហុកអាំងអស់ រលីង ប្រហុកដែលនៅសល់ពីក្បាលល្ងាច។ អញងើបឡើងឃើញនៅសល់តែបាយ​កកកន្លះចាន។ ដោយរមួលពោះខ្លាំង អញក៏ទៅរកស្ករផែនបានមួយដុំ ហើយពួយ​ជាមួយបាយកកនោះតែម្ដង។ ថាឆ្ងាញ់អើយឆ្ងាញ់! អញកាច់ស្ករផែនឭសូរតែភឺស! អាសំឡេងភឺសហ្នឹងវាពិរោះអីម្លេះទេ!… អញទំពាបាយកកជាមួយស្ករផែនឭសូរ គ្រូបៗ។ ផ្អែមហើយឈ្ងុយផង! ឆ្ងាញ់លើសប៊ីស្តឹក ការីសាច់មាន់ទៅទៀត។ សោភណ្ឌ វាស្ថិតនៅតែក្នុងដួងចិត្តរបស់អញទេតើ វាមិនមែនស្ថិតនៅលើម្ហូបល្អៗនោះទេ។ បើអញចូលចិត្តប្រហុក សោភណ្ឌស្ថិតលើប្រហុក បើអញចូលចិត្តស្ករផែន សោភណ្ឌវា ស្ថិតលើស្ករផែន“។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: