តើហេតុផលមួយនោះគឺអ្វី!

នៅពេលមួយស្តេចបានកោះហៅមន្រ្តីជំនិតម្នាក់មកសាកសួរ ព្រោះមានបណ្តឹង ពីមន្រ្តីផ្សេងៗទៀតជាច្រើនប្តឹង មន្រ្តីជំនិតម្នាក់នោះជារៀងរាល់ថ្ងៃ។ មន្រ្តីជំនិតនោះ ជាមន្រ្តីស្មោះត្រង់ មិនចេះស៊ីសំណូក និង ក្រីក្រខ្លាំងណាស់ រហូតដល់ភរិយាគាត់ សុំលែងលះពីគាត់ ដោយសារតែគាត់ជាមនុស្សត្រង់ពេក និង មិនអាចបំពេញ តាមបំណងលោភលន់ទ្រព្យសម្បត្តិ របស់ភរិយាគាត់បាន។

សេ្តចបានមានព្រះរាជបន្ទូលទៅមន្រ្តីជំនិតថា ជារៀងរាល់ថ្ងៃ អស់លោកមន្រ្តីធំៗ ជាច្រើនបានដាក់ពាក្យបណ្តឹង។ ការណ៍នេះបានធ្វើឱ្យព្រះអង្គចាប់ផ្តើមមិនទុក   ព្រះទ័យ លើមន្រ្តីជំនិត ព្រោះថា ប្រសិនបើ មន្រ្តីជំនិតនោះធ្វើការបានត្រឹមត្រូវ មូលហេតុអ្វីបានជាពួកអស់លោកមន្រ្តីទាំងតូចទាំងធំប្តឹងមន្ត្រីជំនិត?

មន្ត្រីជំនិតបានទូលទៅស្តេចថា ពួកមន្រ្តីទាំងតូចទាំងធំអស់នោះសុទ្ធតែជា មន្រ្តីពុករលួយ ធ្វើបាបប្រជារាស្រ្ត។ ពួកគេស្អប់គាត់ជាខ្លាំងព្រោះគាត់មិនព្រម ចូលដៃចូលជើងជាមួយពួកគេ ហើយបានប្រឆាំងតបតធ្វើឱ្យបាត់បង់ ផលប្រយោជន៍របស់ពួកមន្រ្តីទាំងនោះ។

ស្តេចបានឱ្យមន្រ្តីជំនិតម្នាក់នោះ ពន្យល់ព្រះអង្គពីហេតុផលមួយថា តើហេតុអ្វីបាន ជាព្រះអង្គត្រូវជឿលើ មន្រ្តីជំនិត ហើយមិនជឿលើអស់លោកមន្រ្តីទាំងនោះ?

Advertisements

4 comments so far

 1. Duong Chan Metta Champavieng on

  មិននិយាយល្អជាង
  គង់តែត្រូវដូចតែគ្នា

 2. khimvicheka on

  ត្រូវដូចតែគ្នាយ៉ាងម៉េច?

 3. Duong Chan Metta Champavieng on

  ដឹងក្នុងចិត្តរៀងខ្លួនហើយ មិនចាំបាច់និយាយច្រើនទេ

 4. khimvicheka on

  ដឹងយ៉ាងម៉េចទៅ?


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: