ទោះយ៉ាងណា ច្រៀងដោយលោក ស៊ីន ស៊ីសាមុត

I- ពេលព្រឹកមួយនោះ ជឿស្មោះថាខ្ញុំចាកផុតទុក្ខា
ភ្ញាក់ឡើងចម្លែកខុសប្លែកពីថ្ងៃធម្មតា
ក្នុងដួងចិត្តមានសេរីផុតទុក្ខភ័យក្តីស្នេហា
ទោះយ៉ាងណា ទោះយ៉ាងណា។

II- មានតែស្រណោះណ្ហើយចុះ! ពេលនេះយើងនឹងបែកគ្នា
រៀមឃ្លាតព្រលឹងមិនដឹងវិលវិញថ្ងៃណា
ឆ្ងាយភក្ត្រាថ្លាដូចពេជ្រឆ្ងាយជានិច្ចឆ្ងាយចិន្តា
ឆ្ងាយកាយស្រីឆ្ងាយហត្ថាឆ្ងាយវាចារស្នេហាខ្ញុំ។

R- ទោះយ៉ាងណា យ៉ាងណា រៀមស្នេហ៍តែកន្និដ្ឋា​ (បីដង)
ទោះយ៉ាងណា

III- រៀមខំកាត់ចិត្តឥតថ្ងូរឬស្រែកសង្វេគខ្លោចផ្សា
ចំណងសម្ងាត់ចាក់មុតធ្លុះធ្លាយឱរា
ដកខ្លួនថយឱ្យឆ្ងាយស្រី ដើម្បីបានស្បើយចិន្តា
ទោះយ៉ាងណា ទោះយ៉ាងណា។

IV- រៀមរសាត់ទៅសំដៅភពថ្មីឬមួយឋានណា
អាចជួយឱ្យភ្លេចល្បិចអូនឃោរឃៅអស្ចារ្យ
រៀមត្រូវខំបំភ្លេចអូនជីវិតសូន្យក៏មិនថា
បើបានភ្លេចដូចប្រាថ្នាទើបឱរារៀមបានស្បើយ។

R- ទោះយ៉ាងណា យ៉ាងណា រៀមស្នេហ៍តែកន្និដ្ឋា (បីដង)
ទោះយ៉ាងណា

V- នៅក្នុងរឿងនេះ រៀមបានត្រិះរិះតាមផ្លូវប្រាថ្នា
ឈប់គិតកង្វល់ សូមយល់ស្គាល់តែសុខា
រៀមលាហើយលាសែនឆ្ងាយព្រាត់កាយពីកែវពុំងារ
ទោះយ៉ាងណា ទោះយ៉ាងណា។

VI- ក្នុងរង្វង់ដៃគូថ្មីមានន័យសុខសាន្តមួយគ្រា
រៀមអាចកសាងអនាគតនិងវាសនា
អូនគ្រាន់តែជាស្រមោលនៃអតីត អនុស្សា(វរីយ)
ក្តីឈឺចាប់ចាប់ប្រាប់នរណាទឹកនេត្រាជាសាក្សី។

R- ទោះយ៉ាងណា យ៉ាងណា រៀមស្នេហ៍តែកន្និដ្ឋា (បួនដង)

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: