អ្នកដែលឃ្លាតឆ្ងាយ

ដំណកស្រង់វគ្គមួយនៃរឿងអ្នកដែលឃ្លាតឆ្ងាយ (អ្នកនិពន្ធ???)

[…]

សង្រ្គាម! តើមានអ្វីសាហាវ និង បង្កទំនួញទុក្ខសោកច្រើនជាងសង្រ្គាម?

យុវជន សិស្ស និស្សិត ត្រូវគេកេណ្ឌប្រមូលធ្វើទ័ព។ គេថត ទាហាន២៤ម៉ោងទាំងនេះ កំពុងដើរយ៉ាងស្វាហាប់ គេទះដៃអួតក្អេងក្អាងថាជាវិរភាព ជាទឹកចិត្តស្នេហាជាតិ ប៉ុន្តែ គេឥតបានថតផងទេ ពីអ្នកនៅក្នុងផ្ទះរបស់ទាហាននោះ។ ឪពុកចាស់កំពុងហូរទឹកភ្នែក រហាមសម្លឹងមើលកូនខ្លួនកំពុងពេញវ័យសិក្សា ពេញវ័យសប្បាយស្ពាយកាំភ្លើងច្បាំង ស៊ីឈ្នួលឱ្យអាមេរិក ដែលនៅរាប់ម៉ឺនគីឡូម៉ែត្រពីប្រទេសកម្ពុជា។ ម្តាយជរាអុជធូបទាំង យប់ទាំងថ្ងៃ សូមទុកជីវិតកូនប្រុស។ ប្រពន្ធកូនខ្ចី ទួញយំព្រោះបាត់ពំនឹង…

៥ឆ្នាំនៃសង្រ្គាមមិនមែនគ្រាន់តែសង្គមខ្មែរបាត់សំណើចនោះទេ ប៉ុន្តែ គឺសង្គមខ្មែរទាំង មូលបាត់បង់ទាំងព្រលឹងខ្លួនថែមទៀត។ ទីបំផុតក៏លេចចេញស្នាមញញឹមទ្រាំទ្រ ញញឹមស្វ័យប្រវត្តិ ញញឹមរឹងស្តូកនៃបាយ័ន ទោះភ្លៀង ក្តៅ ជ្រៃវល្លិ៍រិតព័ទ្ធ ឬ គេដាប់ សាច់ខ្លួនយ៉ាងណា។ សន្ទុះរីករាយនៃថ្ងៃដំបូងបានដាច់ដង្ហើមស្លាប់បាត់ ព្រោះ សាធារណរដ្ឋខ្មែរ ពេលនោះជា សាធារណរដ្ឋរបស់មនុស្ស១ក្រុមដែលខ្វល់ពីរឿង តំណែងខ្លួនជាងខ្វល់រឿងទឹកដី។ ជា សាធារណរដ្ឋនៃអ្នកចេះរស់ និង អ្នកមានកម្លាំង។ មនុស្សប៉ោឡែពីថ្ងៃមុនសោះ ស្រាប់តែមួយប៉ព្រិចភ្នែកឡើងក្រឺតៗ ជាស័ក្កិ៣ ស័ក្កិ៤ ខ្លះរហូតដល់ឧត្តមសេនីយ រួចក្លាយជាចៅហ្វាយខេត្ត ចៅហ្វាយស្រុក… បុណ្យស័ក្កិ ឡើងរហ័សពេក ឫកពារក៏រៀបមិនទាន់ វាបែរជាលេចចេញជាវ៉ូងស្តេចសម័យ សាធារណរដ្ឋព្រោងព្រាតហែរហមដោយក្រុមបរិវារអាម៉ីអាថោងទាំងកងៗ សំញែង សុទ្ធតែកាំភ្លើងសម្រាប់សម្លុតមនុស្សស្លូតត្រង់ ទន់ខ្សោយនានា រួចក៏កើតឡើងនូវ ប្រព័ន្ធ ពុករលួយអាវ៉ាសែមួយយ៉ាងសម្បើមបំផុតក្នុងសង្គមខ្មែរ។ តូចស៊ីដោយតូច ធំស៊ីដោយ ធំ ហើយទាំងអស់គ្នាក៏ស៊ីមែន។ តាំងពីលើរហូតដល់ក្រោម តាំងពីអ្នកកាន់អំណាចរហូត​ដល់អ្នកគ្មានអំណាច។ គ្រូបង្រៀនក៏ស៊ីដែរ ស៊ីរឹតកលើកូនសិស្ស។ ម្តងនេះ ដុំថ្មក៏គេ ចំហៀវទាល់តែចេញប្រេង។ អ្នកដែលរងគ្រោះ គឹប្រជាជន រួចប្រទេសជាតិ ក៏ហិនហោច រួចទាំងអស់គ្នាត្រូវក្រឡាប់ចាក់… […]

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: