ស្វែងយល់អំពីព្រះពុទ្ធសាសនា (ត)

ក្នុងពិភពលោកនេះ មនុស្សចង់បានលក្ខខណ្ឌ៤យ៉ាង និង មិនចង់បានលក្ខខណ្ឌ៤យ៉ាង៖

១.លាភនិងឥតលាភ

២.យសនិងអាប់យស

៣.សរសើរនិងនិន្ទា

៤.សុខនិងទុក្ខ

និព្វានជាសភាពនៃសេចក្តីរលត់យ៉ាងកំពូលនូវអ្វីៗទាំងអស់ដែលបង្កើតឡើងដោយកិលេស។ និព្វានជាការ​ប្រាស​ចាកគ្រឿងមុត គ្រឿងចាក់ដោត (មិច្ឆាទិដ្ឋិ)។ និព្វាន ជាការប្រាសចាកបំណង ប្រាសចាកប្រដាប់រុំព័ទ្ធ ប្រាសចាក​ប្រដាប់វេញក្រង (សេចក្តីលោភ ស្រឡាញ់ ស្អប់ កំហឹង គំនុំ កំណាច។ល។)។ ព្រះសមណគោត្តម ជាមនុស្ស​ទី១ដែលស្រាវជ្រាវរកឃើញនូវអ្វីដែលគេហៅថា ទីបំផុតនៃលោក/ប្រទីបសកលលោក។ ប្រទីប​សកលោកជា​ជ័យ​ជំនះលើមារទាំង៥ គឺ កិលេសមារ ខន្ធមារ អភិសង្ខារមារ ទេវបុត្តមារ មច្ចុមារ។

ព្រះពុទ្ធបានបែងចែកមនុស្សទាំងអស់ជា៤ប្រភេទ៖

-អ្នកដែលធ្វើដើម្បីសេចក្តីល្អខ្លួនឯង ប៉ុន្តែមិនដើម្បីសេចក្តីល្អរបស់អ្នកដទៃ

-អ្នកដែលធ្វើដើម្បីសេចក្តីល្អអ្នកដទៃ ប៉ុន្តែមិនដើម្បីសេចក្តីល្អរបស់របស់ខ្លួន

-អ្នកដែលធ្វើមិនដើម្បីសេចក្តីល្អរបស់ខ្លួនឯងនិងអ្នកដទៃ

-អ្នកដែលធ្វើដើម្បីសេចក្តីល្អរបស់ខ្លួនឯងនិងអ្នកដទៃ

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: