ស្វែងយល់អំពីព្រះពុទ្ធសាសនា (ត)

កម្មមានន័យថា អំពើល្អ និង អំពើអាក្រក់ សីលចេតនា និង សីលអចេតនា។ ចេតនាប្រព្រឹត្តដោយ កាយ​ វាចា និង ចិត្ត។ ការនិយាយអំពីកម្ម គឺនិយាយ​អំពីច្បាប់ហេតុនិងផល។

អរិយសច្ចមានន័យថា សច្ចៈ ឬ ការពិតដ៏ខ្ពង់ខ្ពស់គួរគោរព គួរជឿ គួរដឹង គួរចេះ។ អរិយសច្ចមាន៤ គឺ

១-ទុក្ខអរិយសច្ច៖ មនុស្សសត្វកើតមកតែងតែជួបប្រទះនឹងទុក្ខពិតប្រាកដចៀស​ពុំផុតឡើយ។

២-សមុទយអរិយសច្ច៖ អំពីហេតុដែលនាំឱ្យកើតទុក្ខ  ទុក្ខកើតឡើងដោយសារ អវិជ្ជានិងតណ្ហា។

៣-និរោធអរិយសច្ច៖ និរោធមានន័យថារលត់។ បើចង់បំបាត់ទុក្ខត្រូវបំបាត់អវិជ្ជា លះបង់តណ្ហា រំលត់​រំលាយតណ្ហាកុំឱ្យសេសសល់។ ទុក្ខទាំងពួងមានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខនឹងវិនាសជាប្រាកដប្រៀប ដូចអ្នកធ្វើចម្ការ​ដែលគាស់រំលើងឫសឈើ ឫសស្មៅ សម្អាតដីដាំដំណាំ បើកាត់តែមែកឈើ ជម្រះតែស្មៅលើៗ រុក្ខជាតិទាំងនោះនឹងដុះឡើងវិញ ផលដំណាំនឹងស្វិត​ឬក្រិនមិនខាន។

៤-មគ្គអរិយសច្ច៖ ផ្លូវរំលត់ទុក្ខ ផ្លូវសម្រាប់ប្រតិបត្តិដើម្បីបំបាត់ទុក្ខ មាន៨ហៅថា អដ្ឋង្គិកមគ្គ។

            ការទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធហៅថាព្រះធម៌។ ព្រះធម៌មានទិដ្ឋភាពបី គឺទ្រឹស្តីបរិសុទ្ធដែលត្រូវរៀន ទីពីរគឺការប្រតិបត្តិតាមធម៌វិន័យរបស់ព្រះពុទ្ធ​ដោយលះបង់នូវអំពើបាប ហើយប្រតិបត្តិអំពើល្អនិងជម្រះចិត្តគំនិត ទីបី គឺការបណ្តុះស្មារតី បញ្ញា និង ការស្វែងយល់ពីតថភាពនៃបាតុភូតទាំងឡាយ។

            អំពើអាក្រក់បី ពោលគឺ លោភៈ ទោសៈ និង មោហៈ ធ្វើឱ្យមនុស្សវង្វេងវង្វាន់។ បុព្វហេតុឫសគល់ទាំងនេះ អាចបំបាត់បានតាមរយៈ សីល សមាធិ សិក្ខា និង បញ្ញា។

            ដូច្នេះ ពាក្យទូន្មានរបស់ព្រះពុទ្ធមានបំណងធ្វើឱ្យស្អាតបរិសុទ្ធខ្ពស់បំផុត និង មានសុខភាពផ្លូវចិត្តឥតខ្ចោះ ដែលរួចចាកផុតពីកម្លាំងជំរុញចិត្ត​ដែលនាំមកនូវសេចក្តីសៅហ្មង។

Advertisements

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: