ស្វែងយល់អំពីព្រះពុទ្ធសាសនា

សាសនាជាប្រព័ន្ធអប់រំបែបប្រតិបត្តិចំពោះវប្បធម៌បញ្ញាដែលបានបង្ហាញខ្លួនឡើង​ចំពោះពិភពលោក។

ព្រះពុទ្ធសមណគោត្តមជាអ្នកបង្កើតពុទ្ធសាសនា។ អ្នកខ្លះហៅការប្រៀនប្រដៅ​របស់ពុទ្ធថាជា សាសនា អ្នកខ្លះទៀតហៅថាទស្សនវិជ្ជា។

សាសនា​ជា​ផ្លូវកណ្តាលដែលជាផ្លូវសម្រាប់ជីវិតជាប្រព័ន្ធសីលទស្សនវិជ្ជាមួយ និង ជាសាសនាសេរីភាព និង វិចារណញ្ញាណ បង្រៀនយើងឱ្យធ្វើអំពើសំខាន់បី គឺ ជៀសវាងពីអំពើអាក្រក់ ធ្វើអំពើល្អ និង ធ្វើចិត្តឱ្យបរិសុទ្ធ។ អាកប្បកិរិយា និង សីលធម៌របស់មនុស្សជាផ្នែកសំខាន់បំផុតនៅក្នុងសាសនា។ គ្មានជនណាម្នាក់​ត្រូវគេស្នើឱ្យ​ទទួលយក ហើយដើរតាមសាសនានេះដោយគ្មានការពិចារណា គេមិនគួរជឿលើអ្វីមួយដោយសារតែអ្នកប្រាជ្ញ​ល្បីៗបានលើកឡើងឬដោយសារតែ ​គេ​ធ្វើតាមទំនៀមទំលាប់ប្រពៃណីនោះទេ ប៉ុន្តែគេគួរតែប្រើសុភវិនិច្ឆ័យ និង បញ្ញាមុននឹងជឿ ឬមិនជឿ។ សាសនាបង្រៀនពីអរិយមគ្គទាំង៨មាន ការយល់ដឹង ការគិត ការនិយាយ ការប្រព្រឹត្ត ការចិញ្ចឹមជីវិត ការព្យាយាម ការភ្ញាក់រលឹក និង ការតាំងចិត្តត្រឹមត្រូវ។ សាសនាយល់ស្របច្បាប់ធម្មជាតិថា “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” “មានហេតុទើបមានផល”។ ការអាធ្យាស្រ័យ អំណត់ និង ការយោគយល់ (មេត្តា ករុណា មុទិតា និង ឧបេក្ខា) ជាគុណធម៌ដ៏មាន តម្លៃដែលទ្រទ្រង់ដោយអ្នកដើរតាមពុទ្ធសាសនា។ ពុទ្ធសាសនិកមិនផ្តេកផ្តួលទៅលើការសូត្រធម៌បន់ស្រន់ ឬ សុំខមាទោសទេ។ ពុទ្ធសាសនាអះអាងថា ចិត្តជាកម្លាំង នៃអំណាចទាំងអស់អាចបង្កើតឬបំផ្លាញមនុស្ស និង ជាស្ថាបត្យករចំពោះវាសនាមនុស្ស។

ការយល់ដឹងអំពី ច្បាប់ហេតុ និង ផល អាចជួយដោះស្រាយចំណោទនៃទុក្ខរបស់មនុស្ស អាថ៌កំបាំងនៃ​វាសនា និង ផ្តល់ដល់មនុស្សនូវការលួងលោម សេចក្តីសង្ឃឹម សេចក្តីទុកចិត្តលើខ្លួនឯងនិងសេចក្តីក្លាហាន​ប្រកបដោយសីលធម៌។

ព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរបំផុត។ ទុក្ខជាជំងឺ រីឯតណ្ហាជាឫសគល់ បណ្តាលឱ្យមានជំងឺ។ ចំពោះវិធី​ព្យាបាលបំបាត់ជំងឺ តណ្ហា គឺ មគ្គទាំង៨ដែលជាឱសថ មានឈ្មោះថា អដ្ឋង្គិកមគ្គ៖

១.សម្មាទិដ្ឋិ គឺការយល់ឃើញត្រូវ

២.សម្មាសង្កប្ប គឺការត្រិះរិះត្រូវ

៣.សម្មាវាចា គឺពាក្យសម្តីត្រូវ

៤.សម្មាកម្មន្ត គឺការងារត្រូវ

៥.សម្មាអាជីវ គឺការចិញ្ចឹមជីវិតត្រូវ

៦.សម្មាវាយាម គឺការព្យាយាមត្រូវ

៧.សម្មាសតិ គឺការភ្ញាក់រលឹកនឹកឃើញត្រូវ

៨.សម្មាសមាធិ គឺការធ្វើសមាធិត្រូវ

ការយល់ច្បាស់អំពី សីល សមាធិ និង បញ្ញា នឹងនាំឱ្យទទួលបាននូវព្រះនិព្វាន។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: