ប្រស្នាប្រជាប្រិយខ្មែរ

នៅពេលដែលខ្ញុំចេះកកែកករ ឳពុកម្តាយខ្ញុំបានបង្រៀនខ្ញុំឱ្យលែងចាក់ទឹកដូង។ ខ្ញុំនៅចាំបានថា រាល់ពេលដែលពួកគាត់ចាប់ផ្តើមច្រៀង គាត់បង្គាប់ខ្ញុំឱ្យយកចង្អុល​ដៃរបស់ខ្ញុំមកចាក់តិចៗលើបាតដៃ។ គ្រប់ពេលលែងចាក់ទឹកដូង  ខ្ញុំសើច​កក្អិកដោយក្តីសប្បាយរីករាយ ហើយខ្ញុំនៅចាំទំនុកច្រៀង​រហូតមកដល់សព្វថ្ងៃនេះ។

“ចាក់ទឹកដូង មីឡូងមីឡា

កន្ទុយត្រីប្រា មីនាងឧក

អកកំបោរ ប្រចាំថង់

បំពង់ឫស្សី ប្រចាំវែក

ក្បាលទំពែក ក្អែកជុះអាមច៍ដាក់ប៉ក់។” 

ប៉ុន្តែ ពេលដែលខ្ញុំទៅលែងបងប្អូននៅខេត្តតាកែវ ខ្ញុំឮអ៊ំខ្ញុំលែងចាក់ទឹកដូង ដោយច្រៀង បែបនេះវិញ៖

“ចាក់ទឹកដូង មីឡូងមីឡែ

កន្ទុយមាន់ចែ ពាក់អាវក្រពើ

ក្រពើជិះសេះ អញជិះដំរី

ក្រពើកងកី អញកងចក្រ

ក្រពើចាក់វ៉ាក់ អញចាក់ម្ជុល

ក្រពើទល់មល់ អញពងប្រិច។”

តើមូលហេតុអ្វីបានជា ប្រជាជនខ្មែរតែងតែលែងចាក់ទឹកដូងដោយបង្គាប់កូនដែល​ទើបតែចេះកកែកករឱ្យយកចង្អុលដៃចាក់លើបាតដៃតិចៗ និងច្រៀងផង?

ខ្ញុំតែងសួរចាស់ៗអំពីសំណួរនេះ និងអត្ថន័យរបស់ចម្រៀងខាងលើ ប៉ុន្តែ ពុំមានចម្លើយ ទេ ដោយពួកគាត់បានឆ្លើយតបមកវិញថា គាត់ពុំដឹងអំពីអត្ថន័យរបស់ចម្រៀងនេះទេ ហើយក៏មិនដឹងថាមូលហេតុអ្វីដែរ។ ពួកគាត់គ្រាន់តែបញ្ជាក់ថា លែងចាក់ទឹកដូងជា ទម្លាប់តៗគ្នាតាំងពីយូរយារណាស់មកហើយ មិនដឹងតាំងពីជំនាន់ណាទេ។

ខ្ញុំបានរកឃើញប្រស្នាប្រជាប្រិយនេះ នៅក្នុងទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ១៩៦៦។ ប្រស្នា ទាំងអស់មាន៨វគ្គ៖

១-ចាក់ទឹកដូង អំផូងមួយពាន់

២-កាច់ឈើឈ្នាន់ អន្ទន់អន្ទង

៣-កាច់របង រំលងសីមា

៤-កន្ទុយត្រីប្រា មីនាងឧក

៥-កន្ទុយត្រីផ្ទុក មីនាងកែវ

៦-អកកំបោរ ប្រចាំថង់

៧-បំពង់ឫស្សី ប្រចាំវែក

៨-ក្បាលទំពែក ក្អែកជុះអាចម៍ដាក់។

តើប្រស្នានេះបានបង្កប់នូវអត្ថន័យដូចម្តេចខ្លះ?

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: