ស្នេហាមួយ

ជីវិតមុនមានទំនាក់ទំនងស្នេហា!

ក្រោយពីបញ្ចប់ការសិក្សារៀងៗខ្លួន ឧត្តមព្យាយាមបង្ហាញសេចក្តីស្រឡាញ់របស់ខ្លួន ចំពោះសុភា។ តាមពិតទៅ យុវកំឡោះយើងបានលួចស្រឡាញ់សុភាជាយូរណាស់មក​ហើយ ពោលគឺចាប់តាំងពីរូបគេបានជួបមាណវីដ៏ស្រស់សោភាម្នាក់នេះ ជាលើកដំបូង ក្នុងពេលចូលសិក្សាមកម្លេះ។ ចំណែកឯយុវនារីយើងវិញ រូបនាងក៏បានលួចចាប់ចិត្តលើ ឧត្តមដែរ ប៉ុន្តែ អ្នកទំាងពីរពុំដែលបានបង្ហាញអារម្មណ៍ក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកឱ្យ បានដឹងរៀងៗខ្លួនឡើយ។ ទំនាក់ទំនងរវាងពួកគេទាំងពីរនាក់បានចាប់ផ្តើមចេញពីមិត្ត រួមថ្នាក់ធម្មតាតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងជាមិត្តភក្តិធម្មតានេះចេះតែ រីកចម្រើននិងមានភាពស្និទ្ធស្នាលកាន់តែប្រសើរ ក៏ប៉ុន្តែ រូបគេទាំងពីរនាក់មានអារម្មណ៍ ប្លែកក្នុងចិត្តរៀងៗខ្លួន  ដោយមិនដឹងពីមូលហេតុ។  

វាសនានិងមល្លិកាជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់អ្នកទាំងពីរ បានផ្តួចផ្តើមយ៉ាងសស្រាក់ សស្រាំ ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់យុវជនយុវតី​ទាំងពីរនាក់កាន់តែវិវត្តយ៉ាងឆាប់ រហ័ស។ វាសនានិងមល្លិកាបានស្រឡាញ់គ្នាជាយូរណាស់មកហើយ ពួកគេទំាងពីរនាក់ មានគម្រោងរៀបអាពាហ៍ពិពាហ៍នៅក្រោយពេលបញ្ចប់ការសិក្សា។ ការខិតខំរបស់គូស្នេហ៍មួយគូនេះ បានធ្វើឱ្យពន្លកស្នេហ៍ដែលហៀបនឹងដុះបាន លូតលាស់ចេញជារូបរាងយ៉ាងពិតប្រាកដ និងរីកដុះដាលយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ នេះហាក់បីដូចជាគេចាក់សាំងលើដង្គត់ឧសដែលមានរងើកងំ។ ពេលដែលគេចាក់សាំង ពីលើភ្លើងក៏ឆាបឆេះសន្ធោសន្ធៅគ្មានអ្វីមួយអាចមកពន្លត់បានភា្លមៗឡើយ។

សេចក្តីស្នេហាជាបញ្ញត្តិដ៏អាថ៌កំបាំង ហើយពុំមានអ្នកប្រាជ្ញបណ្ឌិតណាម្នាក់អាចពន្យល់ អំពីនិយមន័យរបស់បញ្ញត្តិនេះឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយឡើយ។ ម្យ៉ាងទៀត ពុំមានបុគ្គលណាម្នាក់ហ៊ានបដិសេធមតិមួយដែលពោលថា “មនុស្សក្នុងលោកសុទ្ធ         តែមានសេចក្តីស្នេហា” ឡើយ។ ជាទូទៅ សេចក្តីស្នេហាអាចកើតឡើងបានដោយសារ និស្ស័យ ពោលគឺជាទំនាក់ទំនងអាថ៌កំបាំងរវាងមនុស្សពីរនាក់។

តើអ្វីទៅជានិស្ស័យ?

3 comments so far

  1. Duongchan on

    សុភានិងឧត្តមចុងក្រោយទៅជាយ៉ាងម៉េច? ហើយវាសនានិងមល្លិកាមានអីទាក់ទងនឹងពីរនាក់ហ្នុង? ចុងបញ្ចប់ម៉េចទៅ?

  2. khimvicheka on

    ចង់ដឹងចម្លើយត្រូវតែរង់ចាំតាមដានបន្ត🙂

  3. Duongchan on

    កាលណាបានចេញភាគបញ្ចប់ ??? យូរម៉េស


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: