គយ សារុន : តាង៉ុយបន្ទោសធនញ្ជ័យ (ទំព័រ ៣៩-៤១)

-តាង៉ុយ:

ចៅឯងមានឈ្មោះបោះសំឡេង           ប្រាជ្ញាថ្លាឈ្វេងភ្លឺសុសសាយ

រាស្រ្តខ្មែរគ្រប់គ្នាបានសប្បាយ             នឹងការដោះស្រាយគ្រប់ប្រស្នា។

ចៅឯងមានប្រាជ្ញឈ្នះសេដ្ឋី                  ឈ្នះមុខមន្រ្តីព្រះរាជា

ចៅឯងឈ្នះភ្នាល់ចិនច្រើនគ្រា            ជួយកម្ពុជាឱ្យឈ្នះគេ។

តែចៅឯងខុសមួយធ្ងន់ណាស់            តើដឹងខ្លួនខ្លះដែរឬទេ?

-ធនញ្ជ័យ:

ចុះខ្ញុំខុសអ្វី?

-តាង៉ុយ:

ចៅធ្វេសប្រហែស

-ធនញ្ជ័យ:

ខ្ញុំអត់ដឹងទេប្រាប់ខ្ញុំផង

-តាង៉ុយ :

កាលចៅជាប់គុកសំរឹទ្ធចិន                    ចៅប៉ិនបំភ័យដោយខ្លែងក្នុង

ស្តេចចិនអង្វរសុំទោសម្តង                    សែនព្រេនចម្លងឱ្យមកស្រុក។

ឱ្យចិនមួយរយនិងសំពៅ                       ជាសំណែនចៅឱ្យពេញមុខ

ចិនអស់នេះមករកស៊ីចុក                     រស់នៅស្រណុកក្នុងស្រុកយើង។

ច្រើនតែរកស៊ីបែបកែកោង                   ចំណេញកប់ក្តោងតាមទំនើង

បានអាជ្ញាធរត្រូវដៃជើង                       ពួកវាតំឡើងថ្លៃគ្រប់បែបយ៉ាង។

រកស៊ីជញ្ជក់សាច់ឈាមខ្មែរ                 ឡើងជាថៅកែមានខ្នងអាង

មើលងាយរាស្រ្តខ្មែរឫកក្អេងក្អាង       បានចិត្តឡើងចាងដូចស្រុកវា។

រួចថែមបែបមានចិត្តចង់តែ                   វាតយកស្រុកខ្មែរទៅត្រួតត្រា

នេះពេញហៅមហាថ្លើមធំអស្ចារ្យ       បៀតបៀននិន្ទាគ្មានរអែង។

ហ្នឹងហើយឃើញទេសំណែនចិន        ដែលគេដាក់សែនឱ្យចៅឯង

ឥឡូវឱ្យទោសយ៉ាងជាក់ស្តែង             រឿងហ្នឹងចៅឯងគិតយ៉ាងណា?

-ធនញ្ជ័យ:

ខ្ញុំអាចទទួលខុសខ្លះបាន                       តែសល់ប៉ុន្មានសុំតវ៉ា

មិនខុសតែខ្ញុំទេណាតា                           តែថារឿងនេះត្រូវតែគិត។

-តាង៉ុយ:

តាសង្ឃឹមតែចៅឯងមួយ                       ថាចៅអាចជួយខ្មែរបានពិត

ព្រោះចៅកើតមកស្គាល់ជីវិត                ដែលគេចោមរឹតកជានិច្ច។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: