ព្យែរដឺរ៉ុងសាដ៏(១៥២៤ ១៥៨៥)

កំណាព្យ

មុនសម័យ  លទ្ធិមនុស្សនិយម  ប្លេអ៊ីយ៉ាត

ស្តេចនៃកវីរូបនេះល្បីល្បាញបានទទួលកិច្ចការពីព្រះរាជាគឺជាប្រធាន                         នៃក្រុមកវីនិពន្ធឈ្មោះប្លេអ៊ីយ៉ាត(មើលឌុយបែលឡេ)។ អ្នកជីវិតនិយម លោកល្បីដោយសារកម្រងកំណាព្យ (សេចក្តីស្នេហា ១៥៥២  និង ១៥៥៦ កំណាព្យសម្រាប់នាងអេឡែន ១៥៧៨) ការសប្បាយ រីករាយនៅក្នុងជីវិត       និងជំរុញឲ្យអ្នកអានទាំងបុរសស្រ្តីភ្លក្សរសជាតិនៃជីវិតនេះ មុនពេល​ដែលហូរទៅនៃពេលវេលាបានបំផ្លាញវាជារៀងរហូត។

រុងសាដ៏ចូលចិត្តផ្កាកូឡាបណាស់​ហើយ  គាត់ក៏ចូលចិត្តយុវនារីទាំងឡាយផងដែរ។    គាត់បានទូន្មានយុវនារីទាំងនោះ ឲ្យទទួលយករាល់ការសប្បាយនៃជីវិតរបស់ខ្លួន    ហើយនិងបណ្តោយឲ្យគេទទួលយកការសប្បាយរីករាយនេះ មុនពេលដែល អាយុកាលមកធ្វើឲ្យស្វិតស្រពោនដល់សោភណភាពរបស់គេទាំងនោះ។

ទងវងអើយ! ទៅមើលផ្កាកូឡាប

ទងវងអើយទៅមើលផ្កាកូឡាប

ដែលពេលព្រឹកព្រលឹមត្រូវបានរីកឡើង

ត្របកពណ៌ក្រហមបែរទៅរកព្រះអាទិត្យ

នៅពេលព្រះសុរិយាអស្តង្គត

ផ្នត់នៃត្របកពណ៌ក្រហមរបស់វា

មានពណ៌ដូចសម្បុរអ្នក

ប៉ុន្តែអ្នកឃើញឬទេ ក្នុងរយៈពេលមួយដ៏ខ្លី

ទងវងអើយ! ដែលផ្កាកូឡាបតាំងនៅ

អូ! អូ! ឥឡូវសោភណភាពរបស់វាថយចុះ!

ឱ! ធម្មជាតិកាចសាហាវប្រាកដណាស់

ពីព្រោះមិនថាផ្កាណាជាផ្កាណាទេ

អាចតាំងនៅត្រឹមតែពីព្រឹកទល់ល្ងាចតែប៉ុណ្ណោះ!

ដូច្នេះបើអ្នកជឿតាមខ្ញុំ ទងវងអើយ!

ពេលណាអ្នកពេញវ័យហើយ

ប្រកបទៅដោយសោភណភាពស្រស់ខ្ចី

សូមអ្នកបេះ បេះយុវវ័យរបស់អ្នកចុះ

កុំទុកឲ្យដូចផ្កានេះ ព្រោះវ័យចំណាស់

អាចនឹងធ្វើឲ្យសោភណភាពអ្នកអាប់អោនចុះ។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: