មរណភាពរបស់អ៊ីហ្សឺត

អ៊ីហ្សឺតឡាប្លុងដឺគឺជាសង្សាររបស់ព្រះចៅម៉ាក់។​ប៉ុន្តែព្រហ្មលិខិតបានបំបែកគេទាំង ពីរអង្គាហើយដោយសារទឹកមន្តសេ្នហ៏ដ៏ស័ក្តិសិទ្ធិបានធ្វើឲ្យព្រះនាងជួបគ្នាជារៀងរហូត ជាមួយទ្រីស្តង់ក្មួយរបស់ព្រះចៅម៉ាក់ទៅវិញ។ចាប់ពីពេលនោះមកគ្មានអ្វីអាចបំបែកគេ ទាំងពីរនាក់ឲ្យឃ្លាតចេញពីគ្នាបានឡើយ ទោះសេចក្តីស្លាប់ក៏ដោយ។

ប្រលោមលោកស្នេហា​ដ៏ខ្លាំងក្លានេះបានក្លាយជាប្រលោមលោកមួយដ៏ល្បីល្បាញ​​​​​​​​​​​​​​​​ក្នុងចំណោមប្រលោមលោកដ៏ល្បីល្បាញ​ជាច្រើនទៀតនៃអក្សរសិល្ប៏បច្ចឹមប្រទេស ហើយដែល អាចប្រៀបធៀបជាមួយរឿងទុំទាវបាន។

ការសោកសង្រេងរបស់អ៊ីហ្សឺត

ពេលដែលអ៊ីហ្សឺតដឹងដំណឹងនេះភ្លាម

ព្រះនាងរងទុក្ខសោកលែងនិយាយស្តី

ដំណឹងពីមរណភាពនេះធ្វើឲ្យព្រះនាងចុកចាប់យ៉ាងខ្លាំង

នាងយាត្រាតាមផ្លូវដោយគ្មានផាហ៊ុំ

ជ្រែកគេជ្រែកឯងរហូតទៅដល់ព្រះរាជវាំង។

ជនជាតិប្រឺតុងមិនដែលឃើញស្រ្តីណាដែលមានរូបសម្ផស្ស

ដូចព្រះនាងសោះ

គេដណ្តឹងសួរគ្នាទៅវិញទៅមក

តើនាងមកពីណា? នាងជានរណា?

អ៊ីហ្សឺតទៅដល់កន្លែងដែលព្រះនាងទតឃើញសាកសព

រួចព្រះនាងបែរភ័ក្រ្តទៅកាន់ទិសខាងកើត

ព្រះនាងសូត្រធម៌បន់ស្រន់ឧទ្ទិសឲ្យគេយ៉ាងទន់ភ្លន់

មិត្តទ្រីស្តង់ជាទីស្រឡាញ់អើយ! ពេលខ្ញុំឃើញអ្នកស្លាប់

ខ្ញុំលែងមានគំនិតរស់ទៀតដែរ។

អ្នកត្រូវមរណាព្រោះតែស្រឡាញ់ខ្ញុំ

ខ្ញុំស្លាប់ សំលាញ់ចិត្តអើយ! ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។

ព្រោះខ្ញុំមកមិនទាន់ពេលវេលា

ដើម្បីព្យាបាលថែរក្សាអ្នក។

សំលាញ់អើយៗសំលាញ់ ដោយហេតុថាអ្នកបានស្លាប់ទៅហើយ

ដូចនេះខ្ញុំគ្មានអ្វីជាគ្រឿងលួងលោមចិត្តទៀតឡើយ[…]

បើខ្ញុំមកទាន់ពេលវេលាវិញ

ខ្ញុំគួរតែបានសងជីវិតទៅអ្នក

ខ្ញុំគួរតែនិយាយប្រាប់អ្នកយ៉ាងផ្អែមល្ហែមថា

គឺសេចក្តីស្នេហាដែលមានរវាងយើងទាំងពីរអ្នក

ខ្ញុំនឹងសារស័ព្ទពីរឿងព្រេងរបស់យើង

ពីភាពរីករាយ ពីសេចក្តីសប្បាយដ៏ខ្លាំងក្លាបំផុតរបស់យើង

ពីការលំបាកនិងពីការឈឺចាប់ដ៏ខ្លាំង

ដែលមាននៅក្នុងសេ្នហាយើង

ខ្ញុំនឹងរំលឹកឡើងវិញនូវរាល់ប្រការអស់ទាំងនេះប្រាប់អ្នក

ដោយអោបអ្នក ហើយរឹតយ៉ាងតឹងនៅក្នុងហត្ថារបស់ខ្ញុំ[…]

ដើម្បីខ្ញុំ អ្នកត្រូវបាត់បង់ជីវិត

ខ្ញុំនឹងធ្វើឲ្យដូចជាមិត្តដ៏ស្មោះត្រង់បំផុត

ដូចនេះដើម្បីអ្នក ខ្ញុំចង់ស្លាប់ដែរ

នាងប្រាសដេកស្តូកហើយអោបទ្រីស្តង់

ថើបបបូរមាត់និងរង្វង់មុខ

រួតតឹងរាងកាយទ្រីស្តង់យ៉ាងខ្លាំងបំផុត

ខ្លួនជាប់នឹងខ្លួន បបូរមាត់ជាប់នឹងបបូរមាត់

នាងផុតព្រលឹង

ហើយស្លាប់នៅក្បែរសាកសពរបស់ទ្រីស្តង់

ដោយការឈឺចាប់ចំពោះសង្សារសំឡាញ់ចិត្ត។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: