គម្រោង “វចនានុក្រមអេឡិកត្រូនិក បារាំង‑ខ្មែរ”

I.​ លំនាំហេតុ

ភាសាបារាំងត្រូវបានប្រើបា្រស់យ៉ាងទូលំទូលាយនៅលើពិភពលោក និងជាភាសាសាកលទី០២ បន្ទាប់ពី ភាសាអង់គ្លេស។ នៅលើសកលលោក មានប្រទេសចំនួន ៥១ និយាយភាសាបារាំង ក្នុងនោះប្រទេសចំនួន ២៨ ប្រើប្រាស់ភាសានេះជាភាសាផ្លូវការ។ ជាមួយគ្នានេះ ភាសាបារាំងក៏ដូចជាភាសាអង់គ្លេសដែរ គឺជាភាសាផ្លូវការ ប្រើប្រាស់នៅក្នុងស្ថាប័នអន្តរជាតិដូចជា UN ‑ UNESCO ‑ NATO – OECD – ILO – IOC – Council of Europe – EC – UPN – Interntional Red Cross – UIA ។ល។ ភាសាបារាំងមានវិសាលភាពយ៉ាងទូលាយ និងជាភាសាដែលប្រើក្នុងវិស័យការងារចំបងៗមួយចំនួនដូចជា កិច្ចការផ្នែកច្បាប់ វិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត។ ចំណែកឯក្នុងវិស័យសេដ្ឋកិច្ចវិញ ប្រទេសបារាំងឈរនៅលេខរៀងទី០៦ លើពិភពលោក ដែលមានផលិតផលជាតិ សរុបប្រមាណ ២,២៣១ ពាន់លានដុល្លារ (ឆ្នាំ២០០៦) ដែលមានភាពប្រហាក់ប្រហែលនឹងមហាអំណាចសេដ្ឋកិច្ច ដទៃទៀត។

ព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិទាក់ទងជាមួយនឹងប្រទេសបារាំងជាយូរយារណាស់មកហើយ។ នា អំឡុង០២ទសវត្សចុងក្រោយនេះ ការផ្សាភ្ជាប់រវាងប្រទេសទាំងពីរនេះមានភាពស្អិតរមួតគួរឲ្យកត់សម្គាល់ក្នុងនោះ មានទំនាក់ទំនងការទូត យោធា វប្បធម៍ សិល្បៈ អក្សរសិល្ប៍ និងអក្សរសាស្រ្តជាដើម។

បន្ទាប់ពីព្រឹត្តិការណ៍ផ្សះផ្សាជាតិដ៏ត្រចះត្រចង់ “សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩២”  ព្រះរាជាណាចក្រ កម្ពុជាបានមានជីវិតឡើងវិញ និងសុខសន្តិភាពបានកកើតឡើងម្តងទៀត។ គ្រប់វិស័យទាំងអស់បាន និងកំពុង អភិវឌ្ឍ និងមានសន្ទុះគួរឲ្យស្ងើចសរសើរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការអភិវឌ្ឍនេះ ភាសាបារាំងបាន ដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យ ជាពិសេស វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស វេជ្ជសាស្រ្ត និងជំនួយផ្សេងៗទៀតទាំងក្របខ័ណ្ឌរដ្ឋ និងសង្គមស៊ីវិល។ នាពេលថ្មីនេះ ទោះបីជាមានវិបត្តិហិរញ្ញវត្ថុពិភពលោក ក៏ដោយ យើងឃើញថា កំណើនវិនិយោគរបស់សហភាពអ៊ឺរុបនៅព្រះរាជាណាចក្រកម្ពុជាមានសន្ទុះយ៉ាងខ្លាំងពីទឹក ប្រាក់វិនិយោគត្រឹមតែ ១៥,៦​លានដុល្លារ​(ឆមាសទី០១ ឆ្នាំ២០០៨)​ មក ២៩២,៩៥​ លានដុល្លារ(ឆមាសទី០១​ ឆ្នាំ២០០៩)។ ដូចគ្នាដែរ ការវិនិយោគពីប្រទេសបារាំងបានកើនឡើងយ៉ាងគំហុក ដែលមានត្រឹមតែ៦,២៤​លាន ដុល្លារក្នុងឆ្នាំ២០០៨ មក ៤៩,៦៨ លានដុល្លារត្រឹមឆមាសទី០១ ឆ្នាំ២០០៩។

ព្រះរាជាណាចក្រកម្ពុជាជាសមាជិកនៃប្រទេសនិយាយភាសាបារាំង និងមានការអប់រំជាភាសាបារាំងចាប់​ពីថ្នាក់អនុវិទ្យាល័យរហូតដល់ថ្នាក់អនុបណ្ឌិត។ ឯកសារសិក្សា‑ស្រាវជ្រាវជាច្រើនជាភាសាបារាំង ដែលជាប្រភព​នៃ ព័ត៌មាន និងចំណេះដឹងសំរាប់កូនខ្មែរជំនាន់ក្រោយ។ វចនានុក្រមបារាំង‑ខ្មែរលើកទី០១ បានបង្កើតឡើងនៅ ទសវត្សឆ្នាំ៦០ និងជាវចនានុក្រមបារាំង‑ខ្មែរតែមួយគត់ដែលធ្លាប់បានបង្កើតឡើង។​ ចំណែកឯ វចនានុក្រម អេឡិកត្រូនិកបារាំង‑ខ្មែរមិនទាន់មាននៅឡើយ និងបានក្លាយជាឧបសគ្គដ៏ធំមួយសំរាប់ប្រជាជន និងនិស្សិតខ្មែរ ដែលប្រើប្រាស់ភាសាបារាំងក្នុងការងារ និងការសិក្សា‑ស្រាវជ្រាវផ្សេងៗ។

II. គោលបំណង

“បង្កើតឡើងនូវកម្មវិធីវចនានុក្រមអេឡិកត្រូនិកបារាំង‑ខ្មែរដើម្បីជាបច្ច័យ និងចូលរូមលើកស្ទួយដល់ការ ប្រើប្រាស់ភាសាបារាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពងាយស្រួលដល់ប្រជាជន‑និស្សិតខ្មែរដែល ប្រើប្រាស់ភាសាបារាំង។”

III. ដំណើការរៀបចំ

៣.‌១ ដំណើរការគម្រោង

ការអនុវត្តគម្រោងនេះ ត្រូវបានបែងចែកជា ០៦ ដំណាក់កាលធំៗ និងមានរយៈពេលអនុវត្តខុសៗគ្នា។

. សិក្សាពីសក្តានុពលគម្រោង‑រៀបចំគម្រោង និងបង្កើតក្រុមការងារ

. ស្នើសុំការផ្តល់យោបល់ និងអនុសាសន៍របស់ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ

. បង្កើត និងរចនា កម្មវិធីវចនានុក្រមអេឡិកត្រូនិក

.  ស្នើសុំការពិនិត្យ ផ្តល់យោបល់ និងអនុសាសន៍កែលម្អពីស្ថាប័ន និងបុគ្គល

ពាក់ព័ន្ធ

. ធ្វើការផ្សព្វផ្សាយ និងចែកជូនដល់ ស្ថាប័ន ‑អង្គភាព‑ក្រសួងនៃរដ្ឋាភិបាល

សង្គមស៊ីវិល និងសាធារណជន

៦. ប្រមូលការវាយតម្លៃ និងអនុសាសន៍ពីអ្នកប្រើប្រាស់ និងរៀបចំជា

របាយការណ៍ដើម្បីជាប្រទីបសម្រាប់គម្រោងផ្សេងៗនាពេលអនាគត

(១) សិក្សាពីសក្តានុពលគម្រោង‑រៀបចំគម្រោង និងបង្កើតក្រុមការងារ៖ ការស្រាវជ្រាវខ្លីមួយបានធ្វើឡើងដើម្បីស្វែង យល់ពីតម្រូវការនៃកម្មវិធីនេះ។ បន្ទាប់មក ក្រុមការងារមួយក្រុមដែលប្រមូលផ្តុំជាមួយនឹងជំនាញដែលត្រូវការ សំរាប់ដំណើរការគម្រោងនេះនឹងត្រូវចងក្រងឡើង ជាមួយនឹងការដឹកនាំរបស់អ្នកដឹកនាំគម្រោងម្នាក់។ ក្រុមការងារ នេះត្រូវមានជំនាញ និងបទពិសោធន៍ដែលអាចធានាបាននូវការសំរេចគោលដៅរបស់គម្រោង។ ម្យ៉ាងវិញទៀត សមាជិកក្រុមការងារនេះជាអ្នកស្ម័គ្រចិត្ត‑មិនទាមទារប្រាក់កំរៃ និងសុខចិត្តលះបង់កម្លាំងកាយចិត្ត និងធនធាន ផ្សេងៗដើម្បីសំរេចនូវទិសដៅគម្រោង។

(២) ស្នើសុំការផ្តល់យោបល់ និងអនុសាសន៍របស់ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ៖ បន្ទាប់ពីចងក្រងក្រុមការងាររួចមក គំនូសព្រាងនៃកម្មវិធីវចនានុក្រមនេះនឹងត្រូវបានរៀបចំឡើង និងត្រូវបានដាក់ជូនស្ថាប័ន‑បុគ្គលពាក់ព័ន្ធដើម្បីសុំ ការផ្តល់យោបល់‑អនុសាសន៍ដល់កម្មវិធីវចនានុក្រមនេះទៅលើ ប្រភពឯកសារ ទិន្នន័យត្រូវបញ្ចូល ការរចនា លម្អ។ល។ ការកំណត់ពីស្ថាប័ន‑បុគ្គលពាក់ព័ន្ធនឹងត្រូវសំរេចដោយអ្នកដឹកនាំគម្រោង។

(៣)​​ បង្កើត និងរចនា កម្មវិធីវចនានុក្រម៖ ក្រុមការងារនឹងត្រូវបែងចែកជា ០៣ ផ្នែកទទួលបន្ទុកដោយឡែកពីគ្នា ប៉ុន្តែមានការផ្លាស់ប្តូរយោបល់ និងពិភាក្សារវាងគ្នានិងគ្នា។ ដំណើរការនៃការបង្កើត និងរចនាមានរៀបរាប់នៅចំណុច បន្ទាប់។

  1. ក្រុមទី០១ ទទួលបន្ទុករៀបចំ‑ដកស្រង់‑និងបញ្ចូលទិន្នន័យពាក្យបារាំង‑ខ្មែរ និងស្វែងរក‑ជ្រើសរើស និងបកប្រែសុភាសិត‑ពាក្យស្លោកបារាំង‑ខ្មែរ។
  2. ក្រុមទី០២ ទទួលបន្ទុករៀបចំ និងសរសេរកម្មវិធី‑បញ្ចូលទិន្នន័យវចនានុក្រមបារាំង‑ខ្មែរដែលទទួលបាន ពីក្រុមទី ០១ ចូលក្នុងកម្មវិធីវចនានុក្រមអេឡិកត្រូនិក។
  3. ក្រុមទី០៣ ទទួលបន្ទុករចនា និងផលិតផ្ទាំងប្រើប្រាស់កម្មវិធី និងភ្ជាប់បញ្ចូលទិន្នន័យសុភាសិត‑ពាក្យ ស្លោកបារាំង‑ខ្មែរចូលក្នុងកម្មវិធី។

(៤) ស្នើសុំការពិនិត្យ‑ផ្តល់យោបល់ និងអនុសាសន៍កែលម្អពីស្ថាប័ន និងបុគ្គលពាក់ព័ន្ធ៖ បន្ទាប់ពីបានបង្កើតឡើង ដោយជោគជ័យនូវកម្មវិធីវចនានុក្រមនេះ ក្រុមការងារនឹងស្នើសុំការពិនិត្យ‑ផ្តល់យោបល់ និងអនុសាសន៍ពីស្ថាប័ន និងបុគ្គលពាក់ព័ន្ធដើម្បីរៀបចំបញ្ចប់កម្មវិធីវចនានុក្រុមអេឡិកត្រូនិកឲ្យប្រកបដោយភាពល្អបំផុត។

(៥) ធ្វើការផ្សព្វផ្សាយ និងចែកជូនដល់ ស្ថាប័ន ‑អង្គភាព‑ក្រសួងនៃរដ្ឋាភិបាល សង្គមស៊ីវិល និងសាធារណជន៖ បន្ទាប់ពីបានធ្វើការកែលម្អ‑កែតម្រូវ និងបញ្ចប់ជាស្ថាពររូចមកនោះ  ជាមួយនឹងការដឹកនាំ និងចង្អុលបង្ហាញពី អ្នកដឹកនាំគម្រោង ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយ និងចែកជូននូវកម្មវិធីវចនានុក្រមអេឡិកត្រូនិក បារាំង‑ខ្មែរ ដល់ ស្ថាប័ន‑អង្គភាព‑ក្រសួងនៃរដ្ឋាភិបាល សង្គមស៊ីវិល និងសាធារណជនដែលពាក់ព័ន្ធ ឬមានចំណាប់អារម្មណ៍ ដោយមិនយកប្រាក់កំរៃ។

(៦) ប្រមូលការវាយតម្លៃ និងអនុសាសន៍ពីអ្នកប្រើប្រាស់ និងរៀបចំជារបាយការណ៍ដើម្បីជាប្រទីបសម្រាប់គម្រោង ផ្សេងៗនាពេលអនាគត៖ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់រយៈពេល ០៦ ខែរួចមក ក្រុមការងារនឹងធ្វើការប្រមូល អនុសាសន៍ និងមតិកែលម្អទាំងឡាយពីអ្នកប្រើប្រាស់ដើម្បីចងក្រងជាបទពិសោធន៍។

IV. ធនធានមនុស្ស

អ្នកដឹកនាំគម្រោង

ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា

  • ជំនួយការសម្តេចនាយករដ្ឋមន្ត្រី‑សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
  • សមាជិកថ្នាក់ដឹកនាំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម

ក្រុមការងារគម្រោង

១. កញ្ញា គង់ វីរៈសេដ្ឋា

  • សមាជិកក្រុមទី០១
  • រៀបចំ‑ដកស្រង់‑និងបញ្ចូលទិន្នន័យពាក្យបារាំង‑ខ្មែរ
  • ស្វែងរក‑ជ្រើសរើស និងបកប្រែ សុភាសិត‑ពាក្យស្លោកបារាំង និងបកប្រែជាភាសាខ្មែរ
  • ស្វែងរក និងជ្រើសរើសប្រភពឯកសារវចនានុក្រមភាសាខ្មែរ និងបារាំង
  • ការងារពិធីការ និងទំនាក់ទំនង

កម្រិតវប្បធម៌

  • បរិញ្ញាបត្ររូបវិទ្យា‑សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • សញ្ញាបត្រឆ្នាំទី២នៃបរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យុទ័រ‑សាកលវិទ្យាល័យ Fribourge ប្រទេសស្វីស
  • សញ្ញាបត្រឆ្នាំទី២នៃបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា‑សាកលវិទ្យាល័យ Fribourge

ប្រទេសស្វីស

  • សញ្ញាបត្រគរុកោសល្យនៃការបង្រៀនភាសាបារាំង‑សាកលវិទ្យាល័យ Fribourge ប្រទេសស្វីស

២. លោក ឃឹម វិច្ឆិកា

  • សមាជិកក្រុមទី០១
  • ស្វែងរក និងជ្រើសរើសប្រភពឯកសារវចនានុក្រមភាសាខ្មែរ និងបារាំង
  • រៀបចំ‑ដកស្រង់‑និងបញ្ចូលទិន្នន័យពាក្យបារាំង‑ខ្មែរ
  • ស្វែងរក‑ជ្រើសរើស និងបកប្រែ សុភាសិត‑ពាក្យស្លោក​ខ្មែរ និងបកប្រែជាភាសាបារាំង
  • ជួយដល់ការងារទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ

កម្រិតវប្បធម៌

  • អនុបណ្ឌិតផ្នែកអក្សរសាស្រ្ត‑រាជបណ្ឌិតសភាកម្ពុជា
  • បរិញ្ញាបត្រភាសាបារាំង‑វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • វិញ្ញាបនបត្រគរុកោសល្យបង្រៀនភាសាបារាំង‑វិទ្យាស្ថានជាតិអប់រំ

៣. លោក ប៉ែន មករា

  • សមាជិកក្រុមទី០១
  • សម្របសម្រួលការអនុវត្តគម្រោង និងការងារទំនាក់ទំនង
  • រៀបចំ‑ដកស្រង់‑និងបញ្ចូលទិន្នន័យពាក្យបារាំង‑ខ្មែរ

កម្រិតវប្បធម៌

  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម “សហគ្រិនភាព និងការអភិវឌ្ឍគម្រោង” ‑ ពីសាកលវិទ្យាល័យ Lyon 2 និង សាកលវិទ្យាល័យ LILLE ប្រទេសបារាំង
  • បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម‑ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
  • បរិញ្ញាបត្ររូបវិទ្យា ‑ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • សញ្ញាបត្រកុំព្យុទ័រ ‑ ECLD-IFAGE ប្រទេសស្វីស
  • ឯកទេស Photoshop‑Dreamweaver, 3D Animation, Publisher, Corel Draw, Page Maker
  • វិញ្ញាបនបត្រភាសាបារាំង‑សាកលវិទ្យាល័យហ្សឺណែវសំរាប់និយោជិត

៤. លោក អូន ពលី

  • សមាជិកក្រុមទី០២
  • សរសេរកម្មវិធី
  • ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពបន្ថែមលើកិច្ចការពាក់ព័ន្ធ IT
  • ពិនិត្យ និងកែលម្អកំហុសឆ្គងនៃកិច្ចការពាក់ព័ន្ធ IT

កម្រិតវប្បធម៌

  • អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា‑រាជបណ្ឌិតសភាកម្ពុជា
  • បរិញ្ញាបត្រវិទ្យាសាស្រ្តព័ត៌មានវិទ្យា‑សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ឯកទេស ORACLE SQL
  • ឯកទេស រដ្ឋបាល SQL Database

៥. លោក លន់ ឋាប្បន្នៈ

  • សមាជិកក្រុមទី ០៣
  • រចនាផ្ទាំងប្រើប្រាស់កម្មវិធីឯកសារ Flash និងរូបភាពមានចលនា
  • រៀបចំ‑ដកស្រង់‑និងបញ្ចូលទិន្នន័យពាក្យបារាំង‑ខ្មែរ

កម្រិតវប្បធម៌

  • សិក្សាអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម‑សាកលវិទ្យាល័យជាតិគ្រប់គ្រង
  • បរិញ្ញាបត្រព័ត៌មានវិទ្យា‑សាកលវិទ្យាល័យជាតិគ្រប់គ្រង
  • ជំនាញរចនាឯកសារ Flash
  • ចំណេះដឹងភាសាបារាំងមធ្យម

V. ធនធានដែលត្រូវការ

  • ក្រុមការងារជាអ្នកស័្មគ្រចិត្ត និងមិនស្វែងរកប្រាក់កំរៃពីគម្រោងនេះ។
  • សមាជិកក្រុមការងារទទួលបន្ទុកនូវរាល់ការចំណាយផ្ទាល់ខ្លួន ក្នុងការបំពេញការងារនេះ។
  • រាល់ការចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងកិច្ចការរួម ក្រុមការងារនឹងពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។

VI. ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ

៦.១ ស្ថាប័ន

  • ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
  • ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង
  • ក្រសួងអប់រំ‑យុវជន និងកីឡា
  • មជ្ឈមណ្ឌលវប្បធម៌បារាំង (Centre Culturel Francaise)
  • សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  • Ecole Française d’Extrême-Orient
  • Handicap International French
  • Agence France-Presse
  • Médecins Sans Frontières Section France
  • Avocats Sans Frontières France
  • វិទ្យុបារាំងអន្តរជាតិ
  • TV5 (Cambodge)
  • វិទ្យាស្ថានភាសាអន្តរជាតិ‑សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • រាជបណ្ឌិតសភាកម្ពុជា

៦.២ ផ្នែកឯកជន

  • France Luxe Import Export Co Ltd
  • Air France Cargo

គោលការណ៍សំរាប់ក្រុមការងារ

  1. ក្រុមការងារត្រូវគោរព និងអនុវត្តតាមការដាក់ទិសរបស់ អ្នកដឹកនាំគម្រោង។
  2. នៅក្រោមការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ពីអ្នកដឹកនាំដោយផ្ទាល់ ក្រុមការងារនឹងធ្វើការផ្លាស់ប្តូរ យោបល់‑ពិភាក្សា និងលើកផែនការ‑អនុវត្តរួមគ្នាលើកិច្ចការទាំងឡាយ។
  3. សមាជិកគម្រោងត្រូវមានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការសំរេចឲ្យបាននូវភារកិច្ចរបស់ខ្លួន និង ទិសដៅរបស់គម្រោង។
  4. សមាជិកក្រុមការងារត្រូវធានាឲ្យបាននូវភាពទៀងទាត់ពេលវេលា និងវត្តមានលើរាល់ភារកិច្ច និងការអនុវត្ត សកម្មភាពនានារបស់គម្រោង។
  5. សមាជិកក្រុមការងារមិនត្រូវយកឱកាសនេះដើម្បីបំរើនយោបាយ ឬនិន្នាការណាមួយឡើយ។
  6. សមាជិកក្រុមការងារមិនត្រូវឆ្លៀតឱកាសស្វែងរកប្រាក់កំរៃពីគម្រោង។
  7. សមាជិកក្រុមការងារត្រូវធានាឲ្យបាននូវភាពថ្លៃថ្នូរជាកូនខ្មែរប្រកបដោយឧត្តមគតិ និងមនសិការជាតិ។
  8. សមាជិកក្រុមការងារត្រូវប្រកាន់យកគោលការណ៍សមភាព សមធម៌ និងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្សេងៗ។
  9. រាល់ការចំណាយដែលពាក់ព័ន្ធនឹងភារកិច្ចរបស់ខ្លួន សមាជិកនីមួយៗទទួលបន្ទុកដោយខ្លួនឯង។ ប៉ុនែ្ត សំរាប់ការចំណាយដែលមានទំហំធំ ក្រុមការងារនឹងពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។

ក្នុងករណីសមាជិកណាម្នាក់បានអនុវត្តនូវសកម្មភាព‑ទង្វើមិនគប្បីណាមួយ ឬផ្ទុយពីគោលការណ៍ដូច មានចែង សមាជិកនោះអាចត្រូវបានព្រមាន ឬលុបឈ្មោះចេញពីក្រុម​ដោយសេចក្តីសំរេចរបស់អ្នកដឹកនាំ គម្រោង ។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: