រឿងមនុស្សខ្វាក់

មនុស្សខ្វាក់

          មើលឃើញព្រះអាទិត្យដែលទើបនឹងរះក៍មានអារម្មណ៍ត្រេកត្រអាលក្នុងចិត្ត ការត្រេកត្រអាលនេះមកពីអ្វី​​ ? ហេតុអ្វី​បានជាពន្លឺដែលចែងចាំងមក​លើផែន​ដីនេះធ្វើអោយយើងមានភាពកក់ក្តៅក្នុងការរស់នៅយ៉ាងដូច្នេះ?​ផ្ទៃមេឃ​​ខៀវស្រលះ វាលស្រែពណ៌បៃតងខ្ចី ជាមួយនឹងព្រឹលក្រាល​ពេញ​ដំបូល​ផ្ទះ​ ទិដ្ឋ​ភាពទាំងនេះបានជាចំណីយ៉ាងស្រស់សំរាប់កែវភ្នែកយើង។​ អ្វីៗទាំងនេះ​ប្រែ​​​ក្លាយ​ទៅជាការត្រេកត្រអាលក្នុងដួងចិត្តរបស់យើង ធ្វើ​អោយយើងចង់​រាំ​ច្រៀង​និងលោតលែង​សប្បាយ​ ធ្វើអោយយើងមានភាពធូរ​ស្រាលក្នុងឃួរ​ក្បាល ធ្វើអោយចិត្តយើងបង្កើតនូវក្តីស្រលាញ់ចំពោះវត្ថុសត្វទាំងពួង​ និយាយ​រួម​​​យើង​ចង់តែចាប់ព្រអាទិត្យមកអោបទុកTស្រស់សំរាប់ះធ្វើអោយ។

          មនុស្សខ្វាក់ទាំងនោះដែលរស់នៅតាមសំយ៉ាបផ្ទះស្ថិតនៅក្នុងភាពងងឹតជារៀងរហូត​ ពីដំបូងមកក៏គ្មានរំជួលចិត្តអ្វីសោះឡើយ​។​​ ក្នុងទិដ្ឋភាពយ៉ាង​សប្បាយ​រីករាយបែបនេះក៏នៅតែសំងំស្ងៀមដែរ គ្រាន់តែពេលខ្លះក៏បន្លឺ​ដាក់​សត្វឆ្កែអោយវានៅស្ងៀម ដោយមិនដឹងថា​ហេតុអ្វីបានជាវាចេះតែចង់ប្រ​លែង​​លេង។ ពេញមួយថ្ងៃមក ពួកគេតោងកកូនក្មេង​ត្រលប់មកផ្ទះវិញ។​ ក្មេងទាំងនោះបើនិយាយថា​​ “ថ្ងៃនេះអាកាសធាតុល្អណាស់”​ មនុស្ស​ខ្វាក់នឹង គិតថា “ខ្ញុំក៏អាចមានអារម្មណ៍ដឹងដែរថាអាកាសធាតុថ្ងៃនេះល្អ លូលូ (ឈ្មោះ របស់ឆ្កែ)ក៏មិនសុខ​ចិត្តនៅស្ងៀមដែរ។”

          មនុស្សដូចនេះខ្ញុំក៏ធ្លាប់ជួបម្នាក់ដែរ​      គាត់រស់នៅយ៉ាងវេទនាបំផុតដែលពិបាកនឹងនឹកដល់។ គាត់ជាមនុស្ស​ចុង​ភូមិម្នាក់ ឪពុកម្តាយជាកសិករនៅន័រម៉ង់ឌី។ ពេលឪពុកម្តាយ​នៅរស់ គាត់គ្រាន់មានមនុស្សថែទាំ គាត់គ្រាន់តែមានអារម្មឈឺចាប់នឹងភាពពិការ​របស់​ខ្លួនតែប៉ុណ្ណោះ។​ តែក្រោយពីចាស់​ទាំងពីរលាចាកលោកទៅ ភាពវេទនា​នៃជីវិតក៏ចាប់ផ្តើម។ មានបងស្រីគាត់ម្នាក់ទទួល​ចិញ្ចឹមគាត់ អ្នកភូមិនោះទុក​គាត់​ដូចជាមនុស្សអត់បានការ​ ស៊ីបាយម្តងៗអស់ច្រើន ចាត់ទុកគាត់ជាមនុស្ស​ខ្ជិល ល្មោភស៊ី។ ត្បិតតែបងថ្លៃគាត់ដណ្តើមបានកេរ្ត៍មរតករបស់​គាត់បានមក ប៉ុន្តែគ្រាន់តែទឹកសម្លក៏មិនចង់អោយគាត់ហុតដែរ អោយគាត់ត្រឹមតែ​ល្មម​ហូប​កុំអោយតែឃ្លានស្លាប់ប៉ុណ្ណោះ។

          មុខរបស់គាត់ស្លេកគ្មានឈាមបន្តិចសោះ ភ្នែកទាំងពីររបស់គាត់ធំស។

ទោះជាមានការជេរប្រទេចអ្វីក៏គាត់នៅស្ងៀម គាត់នៅស្ងៀម​យ៉ាងដូច្នេះ  នរណាក៏មិនដឹងដែរថាគាត់ដឹងខ្លួនរឺអត់។ ពីដើមមកគាត់ក៏មិន​ដែលទទួលបាន​ភាពកក់ក្តៅដែរ ម្តាយរបស់គាត់មិនចូលចិត្តគាត់ ហើយកាចដាក់គាត់ផង។ នៅក្នុងភូមិនេះ មនុស្សដែលមិនបានការមិនខុសអ្វីពីមនុស្ស​បំផ្លាញនោះទេ មេមាន់ដែលមានមាន់ណាមួយដែលពិការ ពួកវា​នឹងចឹកអោយស្លាប់ មនុស្ស​នៅក្នុងភូមិនេះប្រសិនបើអាចក៏សុខចិត្តធ្វើដូច្នេះដែរ។

          ក្រោយពីហុតសម្លរួច នៅរដូវក្តៅគាត់ទៅអង្គុយនៅមាត់ទ្វារ នៅរដូវ​រងារ​គាត់ទៅ​អង្គុយក្បែរឡរកំដៅដោយនៅស្ងៀមរហូតដល់មេឃងងឹត ដៃគ្មានកំរើក ជើងក៏មិនរំកិល មានតែត្របកភ្នែករបស់គាត់ឈឺដោយសារ​លក្ខណៈសរសៃប្រសាទមួយប្រភេទធ្វើអោយវាត្រូវព្រិចបើកៗ។ គាត់ជាមនុស្ស​មានចំណេះដឹង មានការគិត? គាត់ស្គាល់ច្បាស់ពីការរស់នៅរបស់គាត់រឺទេ? នរណាក៏មិនដែលធ្លាប់​គិតពីរឿងទាំងនេះដែរ។

          ប៉ុន្មានឆ្នាំមកនេះស្ថានភាពគាត់នៅតែដដែល។  គាត់មិនអាចធ្វើការងារ​អ្វីបាន ថែមទាំងគាត់ជាមនុស្សមិនចេះនិយាយស្តី ដែលធ្វើអោយក្តៅក្រហាយ​ដល់សាច់ញាតិ។ ហេតុនេះគាត់បានក្លាយជារបស់បូរជាសំរាប់ពួកគេ ក្លាយជា​មនុស្សដែលចាំទទួលរងការវាយដំពីអ្នកដ៍ទៃ សំរាប់មនុស្សជុំវិញខ្លួនបញ្ចេញ​ចរិក​កោងកាចដាក់ដូចសត្វធាតុគ្មានមនុស្សធម៌ ដើម្បីអោយទទួលបាននូវការ​ពេញចិត្ត។

          ការមើលមិនឃើញរបស់គាត់ធ្វើអោយគេនឹកឃើញគ្រប់បែបយ៉ាងនូវអំពើអា​ក្រក់។ ដើម្បីជាសំនងនៃការហៅគាត់ទទួលទានបាយ​ ពេលទទួលទាន​អាហាររបស់​គាត់ក្លាយជាពេលដែលអ្នកជុំវិញរំសាយចិត្ត​ ក្លាយជាពេល​ដែល​អ្នកពិការទទួលរងទុក្ខទោស។

          អ្នកជិតខាងនិយាយតគ្នាពីមាត់មួយទៅមាត់មួយពីគាត់។នៅក្នុងផ្ទះបាយ​មួយថ្ងៃៗពេញ​ដោយមនុស្ស។​ នៅពេលខ្លះ ពួកគេយកសត្វឆ្មាររឺសត្វឆ្កែមក​ដាក់ពីមុខចានសម្លដែលគាត់ហុត ពួកសត្វទាំងនេះយោលទៅតាមសភាវគតិ​របស់​វាអាចហិតដឹងពីភាពពិការរបស់មនុស្ស​ វាដើរសំដៅចូលទៅតិចៗរួចក៏​យកអណ្តាតលិតសម្លយ៉ាងឆ្ងាញ់ ពេលខ្លះអណ្តាតដែលគ្រលាស់លិតទឹកសម្ល​ក៏លឺឡើងនាំអោយមានការចាប់អារម្មណ៍​ពីជនគួរអោយអាណិតម្នាក់នេះ។ គាត់កាន់ស្លាបព្រាឡើងរួចគ្រវី សត្វនោះថយក្រោយដោយប្រយ័ត្ន។

          មនុស្សដែលឈរនៅជញ្ជាំងក្បែរនោះសើចហា៎! ហា៎!​ ឯងរុញខ្ញុំច្រាន រួចទន្រ្ទាំជើង។ គាត់វិញ មិននិយាយអ្វីសោះហើយយកដៃស្តាំហូបសម្ល​ ដៃឆ្វេង

សន្ធឹងទៅមុខបាំងចានសម្ល។​ ពេលខ្លះពួកគេដាក់ឆ្នុកដប កំទេចឈើ ស្លឹកឈើ រឺសំរាមអោយគាត់ទំពារ គាត់ក៏មិនអាចដឹងដែរ។

          ក្រោយមក​ ការលេងសើចរបៀបនេះក៏ធុញទ្រាន់ទៅហើយ។ បងថ្លៃរបស់​​គាត់ដោយមានចិត្តម៉្យាងជាអ្នកចិញ្ចឹមគាត់ ពេលខឹងក៏វាយដំគាត់ យកដៃច្របាច់មាត់របស់គាត់ ឃើញគាត់ខិតខំងាកគេច លើកដៃឡើងប្រឹង ការពារខ្លួនដូច្នោះក៏សើចឥតឈប់​ាកល​ មុខចានសម្លដែលគាត់ហូឈរ។​ ពីនោះក៏នឹកឃើញមធ្យោបាយថ្មីមួយ​ទៀតគឺញឹងស្លឹកត្រចៀក។​ អ្នកបំរើទាំងនោះ ទាំងស្ត្រី ពេលសប្បាយចិត្តក៏​ចាប់​គាត់ញឹងរហូតទាល់តែគាត់បើកភ្នែកស្ទើរមិនរួច។ គាត់ក៏មិនដឹងគេចទៅណា​ដែរ គ្រាន់តែងាកកចុំឡើងដើម្បីការពារខ្លួន។

          ក្រោយមកគាត់ត្រូវបង្ខំអោយទៅសុំទាន។ ថ្ងៃដែលគេបង្ខំអោយចេញ​នោះ គាត់ត្រូវបាននាំទៅដាក់នៅតាមដងផ្លូវធំមួយ។ នៅពេលលឺសំលេង​ជើង​មនុស្សដើរ រឺសំលេងកង់រទេះក៏លើកមួកឡើងរួចនិយាយខ្សៀវៗ៖ ” សូវអង្វរលោក ជួយដាក់ទានផង “។

          ប៉ុន្តែអ្នកចុងភូមិមិនចូលចិត្តចាយលុយផ្តេសផ្តាសទេ។ ប៉ុន្មានសប្តាហ៍​បន្តបន្ទាប់​គ្រាន់តែមួយសេនក៏គាត់រកមិនបានដែរ ដូច្នេះក៏មានអារម្មណ៍ស្អប់​ខ្ពើមគាត់ជាខ្លាំង។ សូមអញ្ចើញមើល តើគាត់ស្លាប់យ៉ាងដូចម្តេច?

          នៅរដូវរងារ តាមផ្លូវគ្របដណ្តប់ដោយព្រឹល អាកាសធាតុត្រជាក់យ៉ាង​ខ្លាំង​ ប៉ុន្តែបងថ្លៃរបស់គាត់នៅព្រលឹមថ្ងៃមួយបាននាំគាត់ទៅដាក់នៅតាម​ផ្លូវ​មួយយ៉ាងឆ្ងាយអោយសុំទាន។ ពេញមួយថ្ងៃទុកគាត់នៅទីនោះ ដល់ពេលល្ងាច គាត់ក៏និយាយទៅកាន់អ្នកបំរើគាត់ថារកមិនឃើញមនុស្សខ្វាក់នោះសោះ មួយសន្ទុះមកក៏បន្តថា៖ ” កុំបារម្ភ ប្រាកដជាមានមនុស្សនាំគាត់ទៅដោយ​ឃើញ​គាត់រងារ ស្អែកព្រឹកនឹងឃើញគាត់មកញ៉ាំសម្លវិញ។”

          ថ្ងៃបន្ទាប់អត់ឃើញគាត់ត្រលប់មកវិញ។

          ដើមឡើយ មនុស្សខ្វាក់រង់ចាំអស់ពេលប៉ុន្មានម៉ោង ដោយរងារខ្លាំង​ពេក​ស្ទើរតែស្លាប់ទ្រាំពុំរួច ក៏សំរេចចិត្តត្រលប់មកផ្ទះវិញ។ ដងផ្លូវគ្របដណ្តប់ដោយ​ព្រឹលយ៉ាងក្រាស់ធ្វើអោយគាត់ចាំផ្លូវមិនច្បាស់ ដើរចុះឡើង​ក៏ធ្លាក់ចូលទៅក្នុង​ប្រលាយមួយរួចវារឡើងមកវិញ គាត់ចង់រកមនុស្សម្នា ប៉ុន្តែមិនបន្លឺសំលេងអ្វី​សោះ។

          ប៉ុន្តែអាកាសធាតុត្រជាក់ខ្លាំងរហូតធ្វើអោយគាត់ងងឹតមុខ ជើងទាំងពីរ​ទន់ដើរ​មិនរួចតទៅទៀត ធ្វើអោយគាត់ទ្រាំទ្រលែងបានទៀតហើយ។  គាត់ក៏​អង្គុយចុះនៅទីវាលនោះ ដោយក្រោកឡើង​លែងរួចទៀត​ហើយ។

          ព្រិលធ្លាក់ចុះបន្តបន្ទាប់គ្របដណ្តប់ព្រះធរណី ចុងបញ្ចប់ដងខ្លួនយ៉ាងរឹង​របស់គាត់ត្រូវបានព្រឹលគ្របដណ្តប់បាត់ស្រមោលដោយគ្មានទុកនូវស្លាកស្នាមបន្តិចណាសោះ។

          សាច់ញាតិរបស់គាត់ធ្វើជាដើរសាកសួរដំនឹងរបស់គាត់ ដើររកគ្រប់​កន្លែង ហើយថែមទាំងយំប៉ុន្មានម៉ាត់ទៀតផង។

          នៅឆ្នាំនោះរដូវរងារត្រជាក់ខ្លាំងធ្វើអោយព្រឹលដែលកកក្ររលាយទៅ​វិញ។ នៅថ្ងៃអាទិត្យមួយ ពួកកសិករនាំគ្នាទៅវិហារក៏ប្រទះឃើញសត្វត្មាតមួយ​ហ្វូងកំពុងហើរវិលវល់នៅទីនោះ រួចមកក៏ឃើញដូចដំនក់ទឹកភ្លៀងខ្មៅៗមកផ្តុំ​គ្នានៅកន្លែងមួយ បន្តិចហើរទៅ​ បន្តិចហើរមកវិញ។

          មួយសប្តាហ៍បន្តាប់មក ហ្វូងសត្្វត្មាតទាំងនោះក៏ឃើញនៅទីនោះទៀត ហ្វូងសត្វទាំងនោះប្រៀបដូចជាពពកខ្មៅមួយផ្ទាំងអណ្តែតក្នុងលំហរ ដូចជា​ពពួក​សត្វទាំងនោះណាត់គ្នាមកជួបជុំគ្នាទីនោះ ពួកវាច្រើនតែទំលាក់ស្លាបចុះ​ទៅលើព្រឹលដែលជះពន្លឺភ្លឺភ្លែកដែលនៅពីលើនោះមានចំនុចខ្មៅៗហើយ​មាន​ក្លិន​យ៉ាងចំឡែក។

          ក្មេងម្នាក់រត់ទៅមើលនៅទីនោះមានអ្វីកើតឡើង ទើបប្រទេះឃើញសាក​សព្វរបស់មនុស្សខ្វាក់ ដែលដាច់ជាកំនាត់ៗត្រូវបានសត្វស៊ីអស់មួយកំនាត់។ កែវភ្នែកទាំងពីរ​ដែលមើលមិនឃើញក៏បាត់ ដែលត្រូវបានសត្វគំរង់ក៏វែងនោះ​ស៊ីអស់។

          ថ្ងៃដែលមានពន្លឺព្រះអាទិត្យ ធ្វើអោយខ្ញុំមានអារម្មណ៍ធូរស្រាល សប្បាយ​​​ចិត្ត ពេលដែលនឹកដល់មនុស្សគួរអោយអាណិតម្នាក់នោះ ក្នុងចិត្ត​កើតឡើងនូវភាពស្រ​ងូតស្រងាត់។ ប្រាកដណាស់ គាត់រស់នៅក្នុងលោក​នេះ​យ៉ាង​​វេទនាដូច្នេះ រហូតដល់អ្នកដែលបានជួបគាត់ហើយពេលលឺថា​គាត់ស្លាប់​យ៉ាងវេទនា​ បែរជាមានអារម្មណ៍ធូរស្រាលទៅវិញ។

ប្រែសំរួលពីក្នុងរឿងខ្លីៗរបស់​ Maupassant

េដាយលោក​អេង​ណាវី។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: